អតីតគ្រូជម្រើសជាតិកម្ពុជា ប្រាប់វឌ្ឍនាកាកុំឲ្យអស់សង្ឃឹម

ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ត្រូវបានក្លិប Pahang FA សម្រេចបញ្ចប់កុងត្រាមុនកាលកំណត់កាលពីយប់មិញ ដែលធ្វើឲ្យមានភាពសោកស្តាយមែនទែនសម្រាប់អ្នកគាំទ្រ។

ភ្លាមៗនាព្រឹកថ្ងៃអង្គារ៍ ទី ៩ ខែ ឧសភា ឆ្នាំ ២០១៨នេះ អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក Leonardo Vitorino បានបង្ហោះសារលើកទឹកចិត្តដល់កីឡាករឆ្នើមរបស់កម្ពុជារូបនេះ ភ្ជាប់ជាមួយខ្លឹមសារថា « កុំអស់សង្ឃឹមលើអ្វីដែលអ្នកពិតជាចង់បាន វាពិបាកនឹងរង់ចាំ ប៉ុន្តែវាកាន់តែពិបាកនឹងស្តាយក្រោយ ។ សូមរឹងមុំាឡើង ហើយបន្តដំណើរទៅមុខទៀត ចាន់ វឌ្ឍនាកា » ។

Never give up of something you really want. its difficult to wait but its more difficult to regreat ! Be Strong and Go Ahead Chan Vathanaka !

Posted by LEONARDO VITORINO on Tuesday, May 8, 2018

ត្រឹមរយៈពេល ១៧ខែ ក្នុងវិថីបាល់ទាត់ ចាន់ វឌ្ឍនាកា ត្រូវបានក្លិបបាល់ទាត់ចំនួនពីរ បញ្ចប់កុងត្រា ដោយកាលពីចុងឆ្នាំ ២០១៧កន្លងទៅ ត្រូវក្លិប Fujieda MYFC នៅលីគទី៣ ជប៉ុន មិនផ្តល់កុងត្រាបន្ត និង លើកទីពីរ នាខែឧសភា ឆ្នាំ ២០១៨នេះ ត្រូវក្លិប Pahang FA កាត់ឈ្មោះចេញ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT