Barcelona នឹងចាកចេញពី Camp Nou នៅរដូវកាល 2023-24 ព្រោះកីឡដ្ឋានត្រូវជួសជុល

សម្រាប់រដូវកាល ២០២៣-២៤ ក្រុម FC Barcelona នឹងមិនអាចយកកីឡដ្ឋាន Camp Nou ធ្វើជាទឹកដីបានទេ ព្រោះកីឡដ្ឋាននេះត្រូវធ្វើការជួសជុលហើយ។

ក្លឹបយក្សអេស្ប៉ាញមួយនេះបានប្រកាសផ្ទាល់តែម្ដង ចំពោះការផ្លាស់ប្ដូរនេះ។ ដោយពួកគេនឹងយកកីឡដ្ឋាន Olympic Stadium នៅក្បែរនោះធ្វើជាទឹកដីវិញ រហូតដល់កីឡដ្ឋាន Camp Nou ជួសជុលរូចរាល់។ តាមគម្រោងការជួសជុលនេះនឹងប្រើប្រាស់ថវិការរហូតដល់១,២ពាន់លានផោនឯណោះ ហើយក្រោយពីជួសជុលរួច វានឹងក្លាយជាកីឡដ្ឋានដ៏ទំនើបមួយទៀតរបស់អេស្ប៉ាញ។

កីឡដ្ឋាន Olympic Stadium ដែលក្រុម Barcelona គ្រោងយកធ្វើជាទឹកដីខ្លួននោះ កសាងឡើងតាំងពីឆ្នាំ១៩២៧មកម្ល៉េះ ដោយអាចផ្ទុកអ្នកគាំទ្របាន៦ម៉ឺននាក់ផងដែរ។ ក្រុមអ្នកមានបុណ្យនឹងយកវាធ្វើជាទឹកដីពេញ១រដូវកាលតែម្ដង៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT