Roy Keane បើ Ronaldo លេងឱ្យ Chelsea រូបគេអាចរកបាន៥០គ្រាប់

លោកRoy Keane និង Jamie Redknapp បានអះអាងថាខ្សែប្រយុទ្ធ Cristiano Ronaldo អាចនឹងរកបានដល់ទៅ៥០គ្រាប់ឯណោះ ប្រសិនបើរូបគេលេងឱ្យក្លឹប Chelsea វិញ។

Ronaldo រកបាន១គ្រាប់ជួយក្រុម Man Utd តាមស្មើក្រុម Chelsea បាននៅក្នុងការប្រកួតពានរង្វាន់ English Premier League។ ការបង្ហាញទម្រង់លេងយ៉ាងល្អនេះហើយ បានធ្វើឱ្យរូបគេអាចនឹងទទួលបានឱកាសច្រើនបន្ដទៀត ក្រោមការដឹកនាំរបស់លោក Erik Ten Hag មិនខាននៅរដូវកាលក្រោយ។ ពោលគឺមួយរយៈចុងក្រោយនេះ គ្រាប់បាល់របស់ Man Utd សុទ្ធតែកើតចេញពីកីឡាករវ័យ៣៧ឆ្នាំនេះទាំងអស់។

ដោយសូម្បីតែលោក Roy Keane និង Jamie Redknapp ក៏យល់ឃើញថានៅរដូវកាលក្រោយ Ronaldo ច្បាស់ជាបន្ដជម្រើស១១នាក់ដំបូងទៀតមិនខាន ក្រោមការដឹកនាំរបស់លោក Erik។ មិនត្រឹមតែប៉ុណ្ណឹងទេ រូបគេប្រសិនបើលេងនៅក្រុម Chelsea នារដូវកាលនេះ ច្បាស់ណាស់រកគ្រាប់បាល់បានមិនក្រោម៥០គ្រាប់ឡើយ។ ខណៈដែលរដូវកាលនេះ គ្រប់ការប្រកួតទាំងអស់ឱ្យ Man Utd គឺ Ronaldo រកបាន២៣គ្រាប់ ក្នុង៣៦ប្រកួតដែរ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT