Nagelsmann ​ដាក់​ចិត្ត ប្រជែង Ten Hag ជុំវិញ​ការ​ចង់​បាន​កីឡាករ​នៅ La Liga រូប​នេះ

ក្លឹប​ Bayern Munich ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Julian Nagelsmann បាន​សម្លឹង​ឃើញ​គោលដៅ​តែ​មួយ ជា​កីឡាករ​ដែល​លោក Erik ten Hag អ្នកចាត់ការ​ថ្មី នៃ​ក្លឹប Man Utd កំពុង​បាក់​ចិត្ត​ចង់​នាំ​ចូល នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ។ នោះ​គឺ Frenkie de Jong ជា​ខ្សែ​បម្រើ​ឆ្នើម​របស់​ក្លឹប FC Barcelona។

បើ​តាម​សារព័ត៌មាន Marca ចុះ​ផ្សាយ​ថា អតីត​សមាជិក​ Ajax ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ក្លឹប​អាល្លឺម៉ង់ Bayern Munich ខណៈ​ដែល​សុពលភាព​កុងត្រា​របស់​កីឡាករ​នឹង​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦ ឯ​ណោះ។ ដ្បិត​បើ​ហាងឆេង​តម្លៃ​ខ្លួន​ខ្ពស់ អាច​ដល់​ល្បាក់ ៧០ លាន​អឺរ៉ូ ក៏​ក្រុម​ជើង​ឯក​នៅ Bundesliga មិន​ញញើត​នឹង​ចរចា​នោះ​ដែរ។

យ៉ាង​ណា​គេ​មិន​ច្បាស់​ថា ក្លឹប​ដឹកនាំ​ដោយ​លោក Xavi Hernandez ឯ​ណោះ នឹង​គិតគូរ​បែប​ណា ដូច​គ្នា​ទៅ​នឹង​ការ​សម្រេច​ចិត្ត​របស់​កីឡាករ ជួន​ពេល​ដែល​គ្រូ​រួម​សញ្ជាតិ​ Ten Hag ក៏​កំពុង​ពេញ​ចិត្ត។ ស្ថិត​រដូវ​កាល ២០២១/២២ ខ្សែ​បម្រើ​វ័យ ២៤ ឆ្នាំ បង្ហាញ​ខ្លួន ៤៣ ប្រកួត រក​បាន ៤ គ្រាប់​និង Assist ៣ លើក៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT