Man Utd ជួបវិបត្តិកីឡាកររបួសច្រើននាក់ មុនប៉ះ Chelsea នៅរាត្រីនេះ

ក្រុមបិសាចក្រហម Manchester United កំពុងជួបវិបត្តិកីឡាកររបួសជាច្រើននាក់មុនប៉ះក្រុមតោខៀវ Chelsea នៅម៉ោង១:៤៥នាទីរំលងអាធ្រាត្រនេះ។

ក្រោយពី Harry Maguire និង Jadon Sancho ត្រូវបញ្ចូលក្នុងបញ្ជីឈ្មោះកីឡាកររបួសដែរមក នៅពេលនេះក្រុម Man Utd នៅសល់កីឡាករឈុតធំត្រឹមតែ១៤នាក់ប៉ុណ្ណោះដើម្បីប្រកួតជាមួយក្រុម Chelsea ។ នេះជាកង្វល់មួយផងដែរសម្រាប់លោក Ralf Rangnick ក៏ព្រោះថាទោះមិនមានឱកាសបានជាប់ Top4 មែន តែក្រុមរបស់លោកក៏ចង់ឈ្នះ Chelsea នេះដើម្បីអ្នកគាំទ្រផងដែរ។ ការសល់គ្នាត្រឹម១៤នាក់ ទំនងជានឹងធ្វើឱ្យបិសាចក្រហមបាត់តុល្យភាពក្នុងក្រុមច្រើនមិនខាន។

បញ្ជីឈ្មោះកីឡាករដែលកំពុងរបួសរបស់ Man Utd មាន៖ Maguire , Sancho, Paul Pogba, Fred, Edinson Cavani និង Luke Shaw។ Man Utd បច្ចុប្បន្ននៅលេខរៀងទី៦ក្នុងតារាងមាន៥៤ពិន្ទុ ស្របពេល Chelsea វិញនៅលេខ៣មាន៦៥ពិន្ទុ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT