Khabib Nurmagomedov បានឈ្លោះគ្នាជាមួយ Conor McGregor ក្រោយចប់ការប្រកួតនៅ UFC 229 ហើយបានបង្កើតជាអំពើហិង្សាកើតឡើង។
រឿងនេះគឺជាប្រវត្តិសាស្ត្រមួយហើយ ខណៈដែលពីមុនៗ មានឈ្លោះគ្នានេះកើតមានតែមុនការប្រកួតប៉ុណ្ណោះ ហើយក្រោយមកគឺចាប់ដៃគ្នាធម្មតាហើយ។ ចំពោះការប៉ះទង្គិចគ្នាខ្លាំងនេះដែរ ត្រូវបាន Floyd
និយាយថាកីឡាករទាំងពីរនាក់ មិនមែនជាកីឡាករអាជីពឡើយ។ ពួកគេធ្វើអ្វីតាមតែចិត្ត មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ទើបបង្កើតជារឿងអាក្រក់មើលដូច្នេះ។
ចំពោះទង្វើនេះ កីឡាករប្រដាល់មិនស្គាល់ពាក្យចាញ់របស់អាមេរិក ចង់ឃើញ កីឡាករទាំងពីរនាក់ខាងលើ ជាប់ពិន័យធ្ងន់ក ដើម្បីឱ្យរាងចាលនៅថ្ងៃក្រោយ។ សូមបញ្ជាក់ថា ក្រោយពីកើតហេតុភ្លាម Conor ត្រូវបាន
UFC ពិន័យមិនឱ្យហ្វឹកហាត់ ឬប្រកួត១ខែពេញ ស្របពេលដែល Khabib វិញ ខ្សែក្រវាត់ដែលរូបគេឈ្នះ អាចនឹងបាត់បង់ផងដែរ ព្រោះរឿងវាយគ្នានេះ៕ប្រភពDailyMail