PSG នឹងលក់ Neymar ត្រឹមតម្លៃ៧៦លានផោនប៉ុណ្ណោះ

ក្លឹប PSG នឹងមានគម្រោងលក់ខ្សែប្រយុទ្ធ Neymar ចេញនៅរដូវក្ដៅខាងមុខនេះ ដោយតម្លៃខ្លួនផ្ដាច់កុងត្រារបស់គេនៅសល់ត្រឹម៧៦លានផោនប៉ុណ្ណោះ។

Neymar ផ្លាស់មកលេងនៅ PSG ក្នុងតម្លៃខ្លួន១៩៨លានផោនឯណោះពីក្រុម FC Barcelona មក។ វត្ដមានរបស់កំពូលខ្សែប្រយុទ្ធប្រេស៊ីលនេះហាក់មិនបានជួយអ្វីច្រើនដល់ក្រុម PSG នោះទេ ជាពិសេសការសម្រេចបំណងឈ្នះ UCL ។ មួយវិញទៀត រូបគេក៏មានបញ្ហាច្រើនជាមួយអ្នកគាំទ្រ PSG ផងដែរ ទើបធ្វើឱ្យក្លឹបមិនមានបំណងដើម្បីរក្សាគេទុកទៀតនោះទេ។

បើតាមប្រភពជាច្រើនបានបញ្ជាក់ថានៅរដូវកាលក្រោយ PSG នឹងលក់ Neymar ចេញ ដោយរក្សា Lionel Messi ទុក។ ពួកគេនឹងទិញខ្សែប្រយុទ្ធថ្មីមកសហការជាមួយកីឡាករអាហ្សង់ទីន ហើយចំណែក Neymar ដាក់លក់ក្នុងតម្លៃត្រឹមតែ៧៦លានផោនប៉ុណ្ណោះ។ ដោយតម្លៃនេះទៀតសោត ក៏ទំនងជានឹងចុះបានទៀតផងដែរ ព្រោះបច្ចុប្បន្នទម្រង់លេងរបស់គេក៏ធ្លាក់ចុះច្រើនដែរ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT