Pau Torres ថា Villarreal នៅមានឱកាស ទោះចាញ់ ២-០ ជើងទី១

ខ្សែការពារ Pau Torres មានជំនឿចិត្តថាក្រុម Villarreal របស់គេនៅតែមានឱកាសសម្រាប់វាយបកលើក្រុម Liverpool សម្រាប់ជើងទី២ បើទោះជាជើងទី១នៅយប់មិញ ចាញ់ ២-០ ហើយក៏ដោយ។

ក្រុម Liverpool គ្រប់គ្រងការប្រកួតទាំងស្រង់តែម្ដង ក្នុងជំនួបទល់ក្រុម Villarreal កាលពីយប់មិញនេះក្នុងពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្រុមរបស់លោក Klopp គ្រប់គ្រងការប្រកួតបានដល់ទៅជាង៧០%ឯណោះ ហើយការបង្កើតឱកាសវិញក៏មានច្រើនដែរ។តែសម្រាប់ក្រុម Villarreal វិញមានបាល់ស៊ុត១ជើងគត់ ហើយមិនចំគោលដៅទៀត។

ត្បិតតែយ៉ាងនេះក្ដី កីឡាករ Torres នៅតែមានការជឿជាក់នៅជើងទី២ និងបាននិយាយថា៖ “ខ្ញុំគិតថាយើងនៅរស់នៅឡើយ យើងនៅមានសង្ឃឹម។ យើងដឹងថាក្រុមយើងនៅកម្រិត ពួកគេនៅកម្រិតណា។ ពួកគេជាក្រុមល្អជាងយើង។ យើងមានផែនការសម្រាប់ជើងទី២ ហើយយើងមិនបោះបង់នោះទេ”៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT