Liverpool ល្អដូចផ្កា លត់ក្រុម Villarreal បានក្នុងលទ្ធផល ២-០ នៅ UCL

ក្រុមហង្សក្រហម Liverpool ពិតជាធ្វើបានល្អណាស់សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ដោយយកឈ្នះក្រុម Villarreal បាន ២-០ ។

ការប្រកួតនេះដែរ ក្រុមម្ចាស់ផ្ទះ Liverpool គ្របទៅលើក្រុមភ្ញៀវ Villarreal តាំងពីដើមតង់រហូតដល់ចប់តែម្ដង។ ដោយពួកគេគ្រប់គ្រងបាល់ជាង៧០% និងស៊ុតចេញជិត២០ជើងឯណោះ។ ស្របពេលក្រុម Villarreal វិញ មានឱកាសស៊ុតតែ១ជើងទេ ហើយក៏មិនចំគោលដៅថែមទៀត។ ដោយឡែកសម្រាប់គ្រាប់បាល់កើតឡើងវិញ ២គ្រាប់របស់ក្រុមរបស់លោក Klopp រកបានដោយបាល់ចូលទីខ្លួនឯងរបស់កីឡាករ Pervis Estupinan និង១គ្រាប់ទៀតជាការរកបានរបស់ Mane ។

ការយកឈ្នះ ២-០ ហាក់ធ្វើឱ្យក្រុម Liverpool មានសុវត្ថិភាពបន្ដិចដែរក្នុងការទៅលេងជើងទី២នៅទឹកដីអេស្ប៉ាញនាសប្ដាហ៍ក្រោយ។ ជាពិសេសក្បួនលេងដ៏ល្អរបស់ពួកគេ នឹងមិនងាយឱ្យរបូតគ្រាប់បាល់វិញនោះទេ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT