Pep ៖លេងរបៀប City ប៉ះ Real ទើបជាការប្រកួតបាល់ទាត់ដែលគ្រប់គ្នាចង់មើល

លោក Pep Guardiola បាននិយាយថារបៀបលេងដូចក្រុម Manchester City និង Real Madrid គឺជាការលេងបាល់ទាត់ដែលអ្នកគាំទ្រគ្រប់គ្នាចង់មើលបំផុត។

ការប្រកួតរវាងក្រុមទាំងពីរនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ជើងទី១នៅយប់មិញបានបញ្ចប់ទៅដោយមានគ្រាប់បាល់ដល់៧គ្រាប់ឯណោះ ដោយក្រុម City ឈ្នះ Real Madrid ៤-៣។ ដោយក្នុងការប្រកួតនេះដែរ ក្រុមទាំងពីរសម្រុកគ្នាខ្លាំងតាំងពីកែបាល់ដំបូងម្ល៉េះ និងមានគ្រាប់បាល់ប្រដេញគ្នាល្អខ្លាំងណាស់ ធ្វើឱ្យអ្នកគាំទ្រផ្ទាល់ និងអ្នកទស្សនាខាងក្រៅសប្បាយចិត្តនិងហ៊ោតែម្ដង។

ដោយសូម្បីតែលោក Pep ផ្ទាល់ក៏បាននិយាយថានេះជាការប្រកួតដែលអ្នកគាំទ្រចង់ទស្សនា និងសមជាការប្រកួតបាល់ទាត់កម្រិតពិភពលោកខ្លាំងណាស់។ លោកមានមោទកភាពចំពោះកូនក្រុមដែលលេងបានល្អសម្រាប់ជំនួបនេះ ហើយក៏សរសើរដល់ក្រុម Real Madrid ដែលមិនបោះបង់ ទោះជាត្រូវ City ដល់ទៅ២គ្រាប់មុនហើយក្ដី៕ ប្រភព ៖ DAILYMAIL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT