Everton ខាន​ធ្លាក់​ចេញ​ពី Premier League ប៉ុន្មាន​ឆ្នាំ​ហើយ?

នៅ​សេសសល់​តែ ៦ ជុំ​ទៀត​ប៉ុណ្ណោះ នឹង​សម្រេច​ច្បាស់​ហើយ​ថា​ក្រុម​ណា​នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​លីគ​កំពូល​អង់គ្លេស ហើយ​ក្រុម​ណា​ខ្លះ​ទៀត ដែល​នឹង​ត្រូវ​ធ្លាក់​ចេញ​ទៅ​កាន់​លីគ​លំដាប់​ទី​ពីរ? គិត​ត្រឹម​ពេល​នេះ ៣ ក្រុម​ប្រឈម​ខ្ពស់ មាន​ដូច​ជា Everton, Watford និង Norwich City។

គេ​កំពុង​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Merseyside ធ្លាប់​តែ​ធ្វើ​បាន​ល្អ ទោះ​ធ្លាក់​ជើង​ខ្លាំង ក៏​ឈរ​នៅ​ចំណាត់ថ្នាក់​ល្បាក់​លេខ ១០ អី​ដែរ ដល់​តែ​រដូវ​កាល​នេះ មក​ឡុងចុង​ប្រឈម​ខ្ពស់​នឹង​ត្រូវ​កាត់​ឈ្មោះ​ចេញ​ពី​តារាង។ ក្រុម​ដឹកនាំ​ដោយ​លោក Frank Lampard មាន ២៩ ពិន្ទុ គិត​ត្រឹម​ជុំ​ទី ៣២ ហើយ​ចុង​សប្តាហ៍​នេះ ត្រូវ​ប៉ះ​គីឡូ​ធ្ងន់ Chelsea ថែម​ទៀត។

បើ​បន្ត​ចាញ់ នោះ Everton នឹង​កាន់​តែ​ប្រឈម​ខ្ពស់​ហើយ ក្នុង​ការ​ធ្លាក់​ចេញ​ពី PL។ លើក​ចុង​ក្រោយ​ដែល​ក្លឹប​ម្ចាស់ដី Goodison Park ខកខាន​លេង​នៅ Premier League គឺ​នៅ​ឆ្នាំ ១៩៥៤ ពោល​គឺ​មាន​រយៈ​ពេល ៦៨ ឆ្នាំ​មក​ហើយ។ ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប​មួយ​នេះ ធ្លាប់​លើក​ពាន​លីគ​កំពូល​អង់គ្លេស ៩ លើក ដោយ​លើក​ចុង​ក្រោយ​នៅ​រដូវ​កាល ១៩៨៦/៨៧៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT