មិនទាន់ចប់រដូវកាលផង Pogba ចេញពីគ្រុបឆាត Man Utd ទៅហើយ

ខ្សែបម្រើ Paul Pogba បានចេញពីគ្រុបឆាត WhatApp របស់ក្រុមបិសាចក្រហម Manchester United ហើយ ដោយរូបគេបានលាមិត្តរួមក្រុមមុន ព្រោះមានបញ្ហារបួសមិនអាចលេងដល់ចប់រដូវកាល។

Pogba មិនអាចស្វែងរកការបន្ដកុងត្រាថ្មីនោះទេ។ រូបគេចង់ចាកចេញពី Old Trafford ដើម្បីស្វែងរកក្លឹបថ្មីលេង។ បច្ចុប្បន្នមានក្លឹប២ធំៗដែលចង់បានគេដែរ រួមមាន Real Madrid និង PSG ។ ដោយក្រុមអធិរាជស បានទាក់ទងចង់បានគេតាំងពីរដូវកាលមុនដែរ តែមិនអាចសម្រេចបាន ព្រោះកាលនោះ Man Utd ដាក់តម្លៃខ្លួនខ្ពស់ពេក។

នៅចប់រដូវកាលនេះវិញ គឺរូបគេអស់កុងត្រាជាមួយ Man Utd តែម្ដង។ ដូច្នេះឱ្យតែក្លឹបណាចរចាតម្លៃពលកម្មត្រូវ នោះអាចនាំកីឡាករបារាំងនេះទៅលេងបានហើយ។ ដើម្បីជាការដាច់ស្រេចជាមួយ Man Utd អតីតកីឡាករលេងនៅ Juventus រូបនេះបានចេញពីគ្រុបឆាតជាមួយសមាជិកក្រុមដទៃទៀតហើយ។ ដោយរូបគេបាននិយាយពាក្យថា និងបញ្ជាក់ច្បាស់ថានឹងរកក្លឹបថ្មីលេងប្រាប់ទៅសមាជិកដទៃទៀតផងដែរ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT