សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជ្រេីសរេីសកីឡាករយុវជនអាយុក្រោម១៥ឆ្នាំដែលមានទេពកោសល្យម្នាក់ក្នុងមួយសាលា ក្នុងចំណោមសាលាតំរង់ទិសទាំង២៥ ទូទាំងរាជធានីខេត្ត ក្នុងនោះមានកីឡាករ២៣រូប និងកីឡាករចាំទី៣រូប ដេីម្បីធ្វេីការហ្វឹកហាត់នៅសាលាកីឡាបាល់ទាត់ជាតិបាទី ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ៧ ខែតុលា បានចប់រួចរាល់ជាស្ថាពរ។
គួរឱ្យដឹងផងដែរថា សម្រាប់យុវជនថ្នាលមួយចំនួនសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា U-15 បានផុតអាយុ ដោយឡើងទៅចូលរួមជាមួយនឹងឈុតយុវជនកម្រិតអាយុខ្ពស់ដូចជា U-17, U-19 ជាដើម ដែលជាហេតុឱ្យសមាសភាពកីឡាកររបស់ឈុតយុវជន U-15 ត្រូវបានកាត់បន្ថយ។
យុវជនជម្រើសជាតិ U-15 គឺស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Lee Tae Hoon សញ្ជាតិកូរ៉េខាងត្បូង ដែលបានចូលមកកាន់តួនាទីកាលពីឆ្នាំ ២០១៧កន្លងទៅ ៕