Ancelotti ៖ Real Madrid និង Villarreal ជាក្រុមដែលគេមើលរំលង

លោក Carlo Ancelotti បានអះអាងថាក្រុម Real Madrid របស់លោក និង Villarreal គឺជាក្រុម២ដែលត្រូវបានគេមើលរំលងថានឹងមិនអាចឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League នេះបានទេ។

ក្រុមរបស់លោក Ancelotti នឹងប៉ះក្រុម Man City នៅរាត្រីនេះ សម្រាប់ជើងទី១នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ជំនួបនេះដែរ ក៏ត្រូវបានអ្នកគាំទ្រមួយចំនួនយល់ឃើញថាក្រុម Real Madrid មិនអាចយកឈ្នះលើក្រុម Man City របស់លោក Pep ដែលកំពុងឡើងជើងខ្លាំងនោះទេ។ តែគ្រប់យ៉ាងក៏មិនទាន់ច្បាស់ដែរ ព្រោះក្រុមអធិរាជសលេងពានរង្វាន់ Champions League បានល្អណាស់។ ពួកគេមានកំណត់ត្រាជាក្រុមឈ្នះពានរង្វាន់មួយនេះច្រើនជាងគេ។

ចំពោះសម្ដីរបស់អ្នកគាំទ្រ បានធ្វើឱ្យលោក Ancelotti និយាយថា៖ “មានក្រុម២ដែលនៅវគ្គ Semi Final នេះត្រូវបានគ្រប់គ្នាគិតថាមិនអាចឡើងមក Real Madrid និង Villarreal ។ ខ្ញុំបានចាំអ្វីដែលគ្រប់គ្នានិយាយចំពោះក្រុម២នេះពីមុនមក។ យើងបានមកដល់ទីនេះនិងយើងសប្បាយចិត្តដែលធ្វើវាបាន។ Real Madrid តែងតែប្រកួតប្រជែងជានិច្ច មិនបោះបង់ឡើយ”៕ប្រភព៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT