លោក Pep គម្រាមកូនក្រុម ប្រយ័ត្នមែនទែនលើខ្សែប្រយុទ្ធ Karim Benzema

លោក Pep Guardiola បានព្រមានទៅកូនក្រុមថាការលេងទល់ក្រុម Real Madrid នឹងមិនមែនជាប្រកួតងាយស្រួលឡើយ ហើយការបិទខ្សែប្រយុទ្ធ Karim Benzema គឺកាន់តែពិបាកថែមទៀត។

ក្រុម Manchester City នឹងបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Real Madrid សម្រាប់ការប្រកួតជើងទី១ពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅម៉ោង២រំលងអាធ្រាត្រនេះ។ មុនការប្រកួតដ៏ជក់ចិត្តនេះចាប់ផ្ដើម លោក Pep បាននិយាយថាក្រុមខ្លួនត្រូវតែសប្បាយចិត្តដែលឈានមកដល់វគ្គនេះ ហើយមានឱកាសប្រជែងដើម្បីបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រម្ដងទៀត។

ទន្ទឹមគ្នានេះដែរ លោកក៏មើលឃើញថាក្រុម Real Madrid កំពុងធ្វើបានល្អផងដែរ ជាពិសេសខ្សែប្រយុទ្ធ Karim Benzema ដែលរកគ្រាប់បាល់បានសឹងគ្រប់ប្រកួតទៅហើយ។ សមាជិកក្រុម Man City ត្រូវតែប្រយ័ត្នមែនទែនជាមួយកីឡាករបារាំងនេះ ប្រសិនបើមិនចង់មានការឈឺចាប់នៅចប់ការប្រកួតទេនោះ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT