Tuchel ថា Rudiger នឹងចាកចេញពី Chelsea នៅចប់រដូវកាលនេះ

លោក Thomas Tuchel អ្នកចាត់ការក្រុម Chelsea បានអះអាងថាខ្សែការពារ Rudiger នឹងចាកចេញពីក្រុមនៅចប់រដូវកាលនេះហើយ ក្រោយមិនអាចបន្ដកុងត្រាថ្មីបាន។

អ្នកចាត់ការខាងលើបានបញ្ជាក់ថាកីឡាករផ្ទាល់បានមកប្រាប់លោកថារូបគេនឹងចាកចេញនៅចប់រដូវកាល។ ការបន្ដកុងត្រាថ្មីនឹងមិនកើតមាននោះទេ ព្រោះ Rudiger ចង់ផ្លាស់ប្ដូរបទពិសោធនៅក្លឹបថ្មីដើម្បីទទួលបានការប្រកួតប្រជែងថ្មី។ ដោយបច្ចុប្បន្ននេះ មានក្លឹបជាច្រើនកំពុងចរចាជាមួយគេ ក្នុងនោះមាន Real Madrid , PSG និង FC Barcelona ជាដើម។

ខ្សែការពារវ័យ២៩ឆ្នាំខាងលើមិនបានបង្ហាញខ្លួនទេ ក្នុងការប្រកួតដែលក្រុម Chelsea យកឈ្នះលើក្រុម West Ham ក្នុងលទ្ធផល ១-០ កាលពីយប់មិញនេះ ដោយសារតែរូបគេមានបញ្ហារបួស។ តែយ៉ាងណាគេសង្ឃឹមថា Rudiger នឹងអាចបង្ហាញខ្លួនបានវិញនៅមុនចប់រដូវកាល ព្រោះរូបគេជាកីឡាករសំខាន់ ហើយអ្នកគាំទ្រក៏ចង់មានពេលលាគ្នាផងដែរ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT