នេះមូលហេតុ Ronaldo មិនទាត់ប៉េណាល់ទី ឱ្យ Bruno ជំនួសវិញ

កាលពីយប់មិញនេះ Man Utd មានប៉េណាល់ទីមួយគ្រាប់ ហើយអ្នកដែលទាត់នោះគឺ Bruno មិនមែនជា Cristiano Ronaldo ដូចរាល់ដងនោះទេ។

ហើយជាលទ្ធផលវិញ Bruno ទាត់មិនចូលនោះទេ ដែលធ្វើឱ្យលទ្ធផលនៃការប្រកួតមានការប្រែប្រួលផងដែរ។ ចំពោះចំណុចនេះ មានអ្នកគាំទ្រឆ្ងល់ផងដែរ ថាហេតុអ្វីបានជាមិនមែនជា Ronaldo ជាអ្នកទាត់ដូចរាល់ដង? ចំពោះចម្លើយវិញ លោក Ralf Rangnick ក៏បានឆ្លើយប្រាប់ទៅអ្នកគាំទ្រផងដែរ។

អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ខាងលើបានពន្យល់ថា Ronaldo ជាអ្នកមិនព្រមទាត់ខ្លួនឯង ដោយសារតែគេមានអារម្មណ៍ថាមិនស្រួលក្នុងចិត្ត។ ខណៈដែល Bruno ជាអ្នកត្រូវទាត់ប៉េណាល់ទីលំដាប់ទី២នោះ ក៏ត្រូវជាអ្នករ៉ាប់រងតែម្ដង។ តែគួរឱ្យសោកស្ដាយ រូបគេទាត់មិនចូលទៅវិញ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT