Rangick ថាឱកាសជាប់ Top4 របស់ Man Utd ទៅបាត់ហើយ

លោក Ralf Rangnick អ្នកចាត់ការក្រុម Manchester United បាននិយាយថាឱកាសបានលេងពានរង្វាន់ UEFA Champions League របស់ក្រុមលោកបានអស់ទៅហើយ។

ក្រោយពីលេងចាញ់ Arsenal ក្នុងលទ្ធផល ៣-១ នៅយប់មិញនេះ បានធ្វើឱ្យក្រុម Man Utd មានគម្លាតពី Top4 កាន់តែឆ្ងាយទៅហើយ។ ខណៈដែលការប្រកួតវិញក៏កាន់តែកៀកបញ្ចប់ផងដែរ។ លទ្ធផលនេះបានធ្វើឱ្យលោក Rangnick និយាយដោយស្មោះថានារដូវកាលក្រោយ Man Utd មិនមានឱកាសសម្រាប់លេងពានរង្វាន់ UEFA Champions League ព្រោះមិនជាប់ Top4 ។

គ្រូបង្វឹកដែលនឹងចាកចេញនៅចប់រដូវកាលនេះបាននិយាយថា៖ “សម្រាប់ខ្ញុំ តាំងពីមុនប្រកួតនេះម្ល៉េះ ដែលនឹងទំនងជាមិនបានលេងនោះ ហើយបន្ទាប់ពីលទ្ធផលចាញ់នេះទៀត គឺវាបានបង្ហាញច្បាស់តែម្ដង។ វាចប់ហើយ”៕ប្រភព ៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT