Man City កំពុងមានវិបត្តិខ្សែការពារនៅចុងរដូវកាល

ក្រុមមេឃខៀវ Manchester City កំពុងមានវិបត្តិខ្សែការពារនៅចុងរដូវកាលនេះ ក្រោយពីកីឡាករម្នាក់ៗមានរបួស មិនទាន់ជាសះស្បើយសោះ។

ក្រុមរបស់លោក Pep នឹងត្រូវប្រកួតជាមួយក្រុម Watford នៅរាត្រីនេះក្នុងពានរង្វាន់ English Premier League ហើយពួកគេនឹងបន្ដទៅប៉ះក្រុម Real Madrid ទៀតនៅថ្ងៃទី២៧ខែមេសាឆ្នាំ២០២២ខាងមុខនេះ។ ប្រសិនបើពួកគេអាចឈ្នះលើ Watford បាន នោះក្រុម Man City នឹងនាំមុខ៤ពិន្ទុពីលើក្រុម Liverpool ជាបណ្ដោះអាសន្នសិន។

តែយ៉ាងណាមុនការប្រកួតចាប់ផ្ដើម លោក Pep បានបង្ហាញក្ដីកង្វល់ច្រើននៅលើតំបន់ការពារ។ Kyle Walker នឹងមិនអាចលេងប្រកួតនេះបានទេ ដោយសាររបួស។ ស្របពេលកីឡាករ២នាក់ទៀត Nathan Ake និង John Stones វិញក៏មិនទាន់ជាសះស្បើយពេញលេញថែមទៀត។ ដូច្នេះប្រសិនបើប្រកួតនៅយប់នេះ មានខ្សែការពារណារបួសទៀត នោះប្រកួតទល់ Real Madrid នៅ Champions League នឹងពិបាកមិនខាន៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT