Ronaldo ៖ អរគុណអ្នកគាំទ្រនៅ Anfield …ខ្ញុំនឹងមិនអាចបំភ្លេចរឿងនេះបានទេ

ខ្សែប្រយុទ្ធ Cristiano Ronaldo បានចេញមុខអរគុណដល់អ្នកគាំទ្រនៅកីឡដ្ឋាន Anfield ផ្ទាល់តែម្ដង ក្រោយពីពួកគេបានចូលរួមរំលែកទុក្ខចំពោះការបាត់បង់កូនប្រុសកាលពីពេលថ្មីៗនេះ។

ការប្រកួតរវាងក្រុម Liverpool និង Man Utd កន្លងទៅ នៅនាទី៧ដើមតង់ទី១ ក្រុមទាំងសង់ខាងបានឈប់ និងឈរទះដៃអមជាមួយអ្នកគាំទ្រពេញកីឡដ្ឋានតែម្ដង ដើម្បីចូលរួមរំលែកទុក្ខជាមួយ Ronaldo ចំពោះការបាត់បង់កូនប្រុស។ ដោយអ្នកគាំទ្ររបស់ក្រុម Liverpool បានទុករឿងគូសត្រូវនៅម្ខាង និងនាំគ្នាច្រៀងចម្រៀង You’ll Never Walk Alone ដោយមានកាន់អាវលេខ៧របស់ Ronaldo ថែមទៀត។

ការចូលរួមនេះហើយ បានធ្វើឱ្យគ្រួសារនិង Ronaldo ផ្ទាល់រំជូលចិត្តជាខ្លាំង។ CR7 បានអរគុណដល់ទឹកចិត្តនេះណាស់ ដោយសរសេរថា៖ “ខ្ញុំនិងគ្រួសារ នឹងមិនអាចបំភ្លេចខណៈពេលនៃការគោរព និងអាណិតអាសូរនេះឡើយ។ ពិភពលោកមួយ…កីឡាករមួយ…មហាគ្រួសារតែមួយ…អរគុណ Anfield”៕ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT