Alves ថា Real Madrid សំណាងហើយរដូវកាលនេះ ដែល Barca ទើបរកឃើញទម្រង់លេងវិញ

ខ្សែការពារ Dani Alves បានអះអាងថាក្រុម Real Madrid ពិតជាសំណាងណាស់នៅរដូវកាលនេះ ដែលក្រុម FC Barcelona រកឃើញទម្រង់លេងល្អវិញយឺតពេលបន្ដិច។

ក្រុមអធិរាជស Real Madrid កាន់តែកៀកក្នុងការឈ្នះពានរង្វាន់មែនទែនហើយ ដោយឆ្លងកាត់៣៣ប្រកួតមកនេះ ពួកគេឈរនៅកំពូលតារាង ហើយ៥ប្រកួតដែលនៅសល់នោះ ក្រុមរបស់លោក Carlo Ancelotti ត្រូវការតែ៤ពិន្ទុប៉ុណ្ណោះនឹងអាចឈ្នះលីគ La Liga បានហើយ។ តែទោះជាយ៉ាងនេះក្ដី បើតាមសម្ដីរបស់ Alves កីឡាករ Barcelona អះអាងថារដូវកាលនេះជារដូវកាលសំណាងរបស់ Real Madrid ហើយ។

កីឡាករវ័យ៣៨ឆ្នាំខាងលើបាននិយាយថា៖ “Real Madrid មានសំណាងរដូវកាលនេះ ដែលយើងងើបឡើងមកវិញយឺតពេល។ យើងមិនអាចប្រយុទ្ធដើម្បីប្រជែងពានបាន។ នៅពេលនេះយើងត្រូវតែគិតពីគោលដៅផ្សេងវិញ”៕ប្រភព៖ GOAL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT