ទ័ព គ្រងជើងឯក Hun Sen Cup ខណៈក្រុមលេខ ៣ ទទួលមេដាយ និងប្រាក់រង្វាន់ស្ទួន ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត

នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រចាំឆ្នាំ ២០១៨ កាលពីយប់មិញនេះ ឃើញថាក្រសួងការពារជាតិ ដណ្តើមបានជ័យជម្នះដោយបំបាក់អគ្គស្នងការដ្ឋាននគរបាលជាតិ ៣-០ នៅពហុកីឡដ្ឋានជាតិ។

ដូចនេះ ក្រសួងការពារជាតិ ទទួលបានពានរង្វាន់ អមជាមួយមេដាយមាស ៣០គ្រឿង និងប្រាក់រង្វាន់ ៨០លានរៀល រីឯអគ្គស្នងការដ្ឋាននគរបាលជាតិ រងជើងឯក (លេខ២) ទទួលបានមេដាយប្រាក់ ៣០គ្រឿង និងប្រាក់រង្វាន់ ៤០លានរៀល ។

ប្លែកតែចំណាត់ថ្នាក់លេខ ៣ ដែលមាន ២ក្រុម គឺ ណាហ្គាវើល និង អង្គរថាយហ្គឺរ ដែលបរាជ័យរៀងខ្លួនកាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទទួលបាននូវមេដាយមាស ៣០គ្រឿង និងប្រាក់រង្វាន់ ១០លានរៀល សម្រាប់ក្រុមនិមួយៗ ហើយនេះគឺជាលើកដំបូងហើយក្នុងប្រវត្តិសាស្រ្តបាល់ទាត់កម្ពុជា ដែលមិនមានការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ ៕

  • ទ័ព គ្រងជើងឯក Hun Sen Cup ខណៈក្រុមលេខ ៣ ទទួលមេដាយ និងប្រាក់រង្វាន់ស្ទួន ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត