Rio ថា Man Utd ឆ្នាំនេះបើអត់មាន Ronaldo អាចពិបាកជាប់ Top10

លោក Rio Ferdinand អតីតកីឡាករ Manchester United បាននិយាយថាប្រសិនបើឆ្នាំនេះមិនបាន Cristiano Ronaldo មករួមក្រុមទេ នោះបិសាចក្រហមអាចពិបាកស្ថិតក្នុង Top10 ផងមើលទៅ។

បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុម Liverpool ៤-០ មក អ្នកវិភាគជាច្រើនបានមើលឃើញថាក្រុម Man Utd មានកម្រិតប្រកួតប្រជែងទាបណាស់បើធៀបជាមួយក្រុមធំៗដទៃទៀត។ ក្នុងចំណោមអ្នកវិភាគទាំងអស់នោះ ក៏មានលោក Rio Ferdinand ដែលជាអតីតកីឡាករបិសាចក្រហមម្នាក់ផងដែរ។ ដោយលោកអះអាងថាសមាជិកក្នុងក្រុមបច្ចុប្បន្នមានរហូតដល់ជាង១០នាក់ឯណោះ ដែលស័ក្ដិសមចាកចេញនៅរដូវកាលដោះដូរកីឡាករ។

ពួកគេមិនសមបានលេងនៅក្រុម Manchester United ឡើយ។ មួយវិញទៀត ប្រសិនបើនៅរដូវកាលនេះ មិនមានវត្តមានរបស់ Ronaldo មកជួយក្រុមទេ នោះនៅពេលនេះពួកគេកំពុងពិបាកជាប់នៅតំបន់ Top10 ផងមើលទៅ។ កម្រិតលេងរបស់ក្រុមបិសាចក្រហមនៅពេលនេះទាបខ្លាំងណាស់ បើធៀបជាមួយក្រុមដទៃទៀតដែលស្ថិតនៅតំបន់ខាងលើ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT