Pep ៖ខ្ញុំមិនឆ្គួតទេ បើយើងចាញ់ នោះ Liverpool នឹងលើកពាន

លោក Pep Guardiola បាននិយាយថាខ្លួនមិនឆ្គួតនោះទេដែលបណ្ដោយឱ្យក្រុម Manchester City បរាជ័យ ព្រោះបើហ៊ានតែចាញ់ឬស្មើ នោះគូប្រជែង Liverpool នឹងលើកពាន Premier League មិនខាន។

ក្រុម City បានដណ្ដើមកៅអីកំពូលតារាងពីក្រុម Liverpool បានវិញ បន្ទាប់ពីពួកគេលេងឈ្នះក្រុម Brighton ក្នុងលទ្ធផល ៣-០ នៅយប់មិញនេះ។ ដោយក្រោយពីចប់ការប្រកួតនោះទៅ លោក Pep ក៏បានបង្ហាញចំណាប់អារម្មណ៍ថា៖ “យើងមិនឆ្គួតនោះទេ។ ប្រសិនបើយើងស្មើ ទម្លាក់២ពិន្ទុ ក្រុម Liverpool នឹងក្លាយជាជើងឯក។ ប្រសិនបើយើងឈ្នះការប្រកួតទាំងអស់ យើងនឹងក្លាយជាជើងឯក កីឡាកររបស់យើងទាំងអស់សុទ្ធតែដឹងរឿងនេះ”។

រំលឹកថាក្រុម Man City ឈរកំពូលតារាង ដោយមាន៧៧ពិន្ទុឆ្លងកាត់៣២ប្រកួត ស្របពេលក្រុម Liverpool វិញមាន៧៦ពិន្ទុ ឆ្លងកាត់៣២ប្រកួតដូចគ្នា។ ដូច្នេះហើយ ប្រសិនបើប្រកួតនៅសល់មានក្រុមណាមួយភ្លាត់ នោះនឹងបាត់ឱកាសឈ្នះពានរង្វាន់មិនខាន៕ប្រភព៖ BBC

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT