Real Madrid ត្រូវការត្រឹម៤ពិន្ទុទៀតទេ នឹងក្លាយជាជើងឯក La Liga ហើយ

ក្រុមអធិរាជស Real Madrid ត្រូវការត្រឹមតែ៤ពិន្ទុទៀតប៉ុណ្ណោះនឹងក្លាយជាម្ចាស់ជើងឯកពានរង្វាន់ La Liga នារដូវកាលនេះហើយ។

ក្រុមរបស់លោក Carlo Ancelotti បានយកឈ្នះលើក្រុម Osasuna ក្នុងលទ្ធផល ៣-១ កាលពីយប់មិញនេះ ដែលធ្វើឱ្យពួកគេឈរនៅកំពូលតារាង ដាច់ពិន្ទុក្រុមលេខ២ដល់ទៅ ១៧ពិន្ទុហើយ។ ជាមួយនឹងលទ្ធផលនេះដែរ ក្រុម Real Madrid កៀកនឹងឈ្នះពានរង្វាន់ទៅហើយនាឆ្នាំនេះ ពោលគឺពួកគេត្រូវការតែ៤ពិន្ទុទៀតទេ ពីការប្រកួតដែលនៅសល់៥ប្រកួតទៀតនោះ។

ក្រុម Real Madrid នៅរដូវកាលនេះពិតជាធ្វើបានល្អមែនទែន ពួកគេឈរនៅកំពូលតារាងជាច្រើនសប្ដាហ៍មកហើយ រហូតដល់លើកពានរង្វាន់តែម្ដង។ ក្រោមការដឹកនាំរបស់លោក Ancelotti ក្រុមអេស្ប៉ាញនេះក៏នៅសល់ភារកិច្ចធំមួយទៀតដែរ គឺការប្រកួតពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទល់ក្រុម Manchester City នៅថ្ងៃទី២៧ខាងមុខ៕ ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT