គ្រូ​ធំ Real Madrid កំពុង​បាក់​ចិត្ត​លើ​កីឡាករ​ជំនាញ​កាត់​បាត់​វែង​ Chelsea រូប​នេះ

ក្លឹប​ដឹកនាំ​ដោយ​លោក Carlo Ancelotti បាន​នឹង​កំពុង​ចុច​គោលដៅ ចង់​បាន​ខ្សែ​ការពារ​ស្លាប​ស្តាំ​របស់ Chelsea គឺ Reece James ដោយ​ហាក់​ពេញ​ចិត្ត​លើ​សមត្ថភាព​នៃ​ការ​ប្រជែង និង​ការ​កាត់​បាល់​វែង​នៃ​កីឡាករ​រូប​នេះ​ជា​ខ្លាំង។

ស្ថិតិ​រដូវ​កាល​នេះ យុវជន​វ័យ ២២ ឆ្នាំ ដ្បិត​បើ​ជួប​បញ្ហា​របួស​ តែ​គេ​ក៏​ទទួល​បាន​ឱកាស​បង្ហាញ​ខ្លួន ៣១ ​ប្រកួត រក​បាន​ដល់​ទៅ ៦ គ្រាប់​និង Assist ៧ លើក​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Thomas Tuchel។ នៅ​ថ្ងៃ​ប៉ះ Real Madrid ក៏​គេ​លេង​បាន​ពេញ ២១០ នាទី តែ​សោកស្តាយ​ក្រុម​ទទួល​បរាជ័យ​មិន​អាច​បន្ត​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់។

យ៉ាង​ណា​តាម​សារព័ត៌មាន The Mirror ចុះ​ផ្សាយ​ថា Ancelotti ហាក់​ចាប់​ចិត្ត​មក​លើ James ជា​ខ្លាំង ជា​ពិសេស​ក្រោយ​ឃើញ​ការ​លេង​ដ៏​ល្អ​របស់​គេ​នៅ UCL ​ថ្ងៃ​មុន។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ក្លឹប​អធិរាជ​ស​មាន​គម្រោង​ចង់​វ៉ៃ​ចេញ​កីឡាករ​មួយ​ចំនួន​ផង​ដែរ ដើម្បី​ប្រមូល​លុយ​នាំ​យក​កីឡាករ​អង់គ្លេស​មក​កាន់​ទឹកដី​អេស្ប៉ាញ។ សុពលភាព​កុងត្រា​ James សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ដែល​អាច​នាំ​ឲ្យ​ហាងហេង​តម្លៃ​ខ្លួន ឡើង​ដល់​ល្បាក់ ៤៥ លាន​ផោន៕

ប្រភព៖ The Mirror

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT