Benzema បន្ដជួយក្រុម Real Madrid យកឈ្នះ Sevilla បាន ៣-២

ខ្សែប្រយុទ្ធ Karim Benzema បន្ដជួយក្រុម Real Madrid ធ្វើបានល្អទៀតហើយ ដោយយកឈ្នះលើក្រុម Sevilla បានក្នុងលទ្ធផល ៣-២ ក្នុងពានរង្វាន់ La Liga ។

សម្រាប់ការប្រកួតនេះដែរ ក្រុមម្ចាស់ផ្ទះ Sevilla ជាអ្នកនាំមុខមុននៅតង់ទី១ ដោយ Rakitic នៅនាទី២១ និង Lamela នៅនាទី២៥។ តែឈានដល់តង់ទី២វិញ ឃើញថាក្រុម Real Madrid វាយបកបានល្អមែនទែន ដោយដាក់៣គ្រាប់ឯណោះ ដោយកីឡាករ Rodrygo នាទី៥០ Nacho នាទី៨២ និង Karim Benzema នៅនាទី៩០+២។ ចប់ការប្រកួត ក្រុមរបស់លោក Carlo Ancelotti យកឈ្នះបានក្នុងលទ្ធផល ៣-២ ។

បន្ទាប់ពីជ័យជម្នះនេះទៅ ក្រុម Real Madrid កាន់តែកៀកមែនទែនហើយក្នុងការឈ្នះពានរង្វាន់ La Liga ។ ដោយគិតត្រឹមពេលនេះ ក្រុមអធិរាជស លើសក្រុមលេខ២ Barcelona ដល់ទៅ១៥ពិន្ទុហើយ តែលើសការប្រកួត២ប្រកួតដែរ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT