មង្គលការកូនប្រុស Beckham ចំណាយអស់៤លានដុល្លារ

Brooklyn Beckham កូនប្រុសច្បងរបស់ David Bekcham បានរៀបការហើយកាលពីពេលកន្លងទៅនេះ ជាមួយតារាសម្ដែងអាមេរិក Nicola Peltz នៅរដ្ឋ Florida សហរដ្ឋអាមេរិក។

បើតាមប្រភពនៅអង់គ្លេសបានបញ្ជាក់ថាមង្គលការខាងលើបានចំណាយប្រាក់រៀបចំដល់ទៅ៤លានដុល្លារឯណោះ ហើយអតីតកីឡាករ Beckham ផ្ទាល់ក៏បាននិយាយទាំងអួលដើមកក្នុងពិធីរបស់កូនប្រុសដែរ ដោយសារតែបានកូនប្រសារដំបូងៗ។ អតីតកីឡាករ Man Utd ខាងលើបានអះអាងថាវាជាថ្ងៃពិសេសខ្លាំងណាស់ ហើយខ្លួនតែងគិតដល់ថ្ងៃដែល Brooklyn ទើបកើត និងមកដល់ពេលនេះជានិច្ច។ ក្នុងនាមជាឪពុក Beckham បន្ដថាលោកនឹងការពារកូនខ្លួនជាដរាបទៅ។

David Beckham ក៏បានជូនកាដូកូនប្រុសឡាន១គ្រឿងនៅថ្ងៃពិសេសនេះផងដែរ គឺម៉ាក Jaguar XK140 ដែលមានតម្លៃ៥០ម៉ឺនដុល្លារឯណោះ៕ ប្រភព៖ BBC

 

 

View this post on Instagram

 

A post shared by David Beckham (@davidbeckham)

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT