បើ Zidane ​ដឹក​នាំ Man Utd ​នោះ​កីឡាករ​៣​នាក់​នេះ នឹង​ក្លាយ​ជា​តួ​អង្គ​សំខាន់

តាំង​ពី​នៅ​ដឹក​នាំ​ក្រុម Real Madrid ​ម្ល៉េះ ​លោក Zidane ​បាន​សំឡឹង​មើល​ឃើញ​កីឡាករ​៣​នាក់​របស់​ក្រុម Manchester United ​និង​មាន​បំណង​ចង់​ទិញ​យក​ផង​ដែរ។

ដូច្នេះ​ហើយ ប្រសិន​បើ​រឿង Zidane ​មក​ជំនួស​លោក Jose Mourinho ​ក្លាយ​ជា​ការ​ពិត​មែន នោះ​កីឡាករ​ទាំង​៣​នាក់​ដែល​លោក​ចង់​បាន​នោះ ​ប្រាកដ​ជា​នៅ​លេង​ក្នុង​ក្រុម​ដដែល​ហើយ។ ​កីឡាករ​៣​នាក់​នោះ​រួម​មាន De Gea, Martial ​និង​ Pogba។ គេ​នៅ​ចាំ​បាន​ថា De Gea ​ត្រូវ​បាន​លោក Zidane ​ចង់​បាន​១​លើក​ជា​២​លើក ប៉ុន្តែ​មិន​អាច​ទិញ​យក​បាន ក្រោម​លក្ខខណ្ឌ​តម្លៃ​ខ្លួន​ខ្ពស់​ពេក។

Paul Pogba

ដោយ​ឡែក​ខ្សែ​បម្រើ​ប្រយុទ្ធ​២​នាក់​ទៀត Martial ​និង​ Pogba ​កាល​ពី​ប៉ុន្មាន​រដូវ​កាល​មុន ជា​កីឡាករ​សំខាន់​ណាស់​សម្រាប់​លោក Jose ​។ ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​កីឡាករ​២​នាក់​នេះ ប៉ុន្តែ​មិន​អាច​យក​ពី​ក្រុម Man Utd បាន​ឡើយ ព្រោះ​ក្លឹប​មិន​ព្រម​លក់​ជា​ដាច់​ខាត។ ប៉ុន្តែ​នៅ​រដូវ​កាល​នេះ​វិញ ​កីឡាករ​កំពូល​ទាំង​ពីរ ​បាន​ក្លាយ​ជា​មនុស្ស​មិន​សំខាន់​បាត់​ទៅ​ហើយ ​ដោយ Martial ​សឹង​គ្មាន​ឱកាស​លេង​ជម្រើស​១១​នាក់​ដំបូង ​ហើយ Pogba ​វិញ ​មាន​រឿង​ឈ្លោះ​ជាមួយ Jose ​ថែម​ទៀត។

ដូច្នេះ​ហើយ ប្រសិន​បើ Zidane ​មក​មែន ​នោះ​កីឡាករ​ទាំង​៣​នាក់​ខាង​លើ ​ប្រាកដ​ជា​បន្ដ​នៅ​ជាមួយ​ក្រុម​ទៀត​ហើយ ព្រោះ​អ្នក​ចាត់ការ​ថ្មី​កំពុង​ពេញ​ស្រាប់​ទៅ​ហើយ៕ប្រភព៖ dailymail

David De Gea

Anthony Martial

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT