Emery ថា Villarreal ត្រូវលេងឱ្យល្អបំផុត ទើបអាចឈ្នះ Bayern Munich បាន

លោក Unai Emery បាននិយាយថាក្រុម Villarreal របស់លោកត្រូវតែលេងឱ្យបានដល់កម្រិតល្អបំផុត ទើបអាចយកឈ្នះលើក្រុម Bayern Munich បានដើម្បីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

Villarreal បានយកឈ្នះលើក្រុម Bayern Munich បានក្នុងលទ្ធផល ១-០ កាលពីជើងទី១កន្លងទៅទឹកដីអេស្ប៉ាញ។ តែនៅជើងទី ២នេះវិញ លេងនៅទឹកដីអាល្លឺម៉ង់ ហើយក្នុងដីខ្លួនឯង ក្រុម Bayern Munich ត្រូវបានគេដឹងថាលេងបានល្អណាស់។ ខណៈដែលអ្នកវិភាគមួយចំនួនក៏បានគិតថាក្រុម Bayern នឹងវាយបកយកឈ្នះច្រើនគ្រាប់លើក្រុម Villarreal ផងដែរនៅរាត្រីនេះ។

ជាមួយគ្នានេះដែរលោក Emery អ្នកចាត់ការក្រុម Villarreal បាននិយាយថាក្រុមរបស់លោកត្រូវតែលេងឱ្យដល់កម្រិតកំពូល និងព្យាយាមឱ្យអស់ពីសមត្ថភាពទើបអាចទទួលបានលទ្ធផលល្អ។ គោលដៅរបស់លោកនៅរាត្រីនេះ គឺត្រូវជួយក្រុម Villarreal ដើម្បីឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ៕ ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT