នៅការប្រកួតជើងទី ១ ខាង Liverpool បានយកឈ្នះ ៣-១ នៅឯទឹកដីព័រទុយហ្គាល់ ឥឡូវចូលមកដល់ជើងទី ២ ដែលកំណត់ជួបគ្នានៅ Anfield នាវេលាម៉ោង ០២:០០ នាទីទាបភ្លឺ ឈានចូលថ្ងៃទី ១៤ មេសា មានផ្សាយផ្ទាល់លើទំព័រ CTS Sports។ ប្រកួតនេះ សម្រាប់ខ្សែប្រយុទ្ធអេហ្សីប Mohamed Salah ក៏មានឱកាសបំបែកកំណត់ត្រាខ្នាតយក្សមួយផងដែរ។
នោះគឺ ការរកបានគ្រាប់បាល់ច្រើនបំផុតនៅ UEFA Champions League ឲ្យក្លឹបហង្សក្រហម Liverpool។ បច្ចុប្បន្ន Salah មាន ១៤ គ្រាប់ នៅការលេង ២៣ ប្រកួតសរុប វាជាតួលេខស្មើនឹងកំណត់ត្រាអ្នកគ្រោងចាស់គឺ Steven Gerrard ដែលមាន ១៤ គ្រាប់ស្មើ។ ដូច្នេះហើយកីឡាករវ័យ ២៩ ឆ្នាំត្រូវការតែមួយគ្រាប់ទៀតប៉ុណ្ណោះ នោះនឹងអាចក្លាយឈ្មោះជា Top Scorer ប្រចាំ Liverpool នៅ UCL បានហើយ។
គ្រាប់បាល់ចុងក្រោយរបស់ Salah នៅ UCL គឺកើតឡើងតាំងពីខែវិច្ឆិកា នាវគ្គចែកពូលឯណោះ គ្រាយកឈ្នះ ២-០ ទោលើ Porto។ អ៊ីចឹងចាំមើលសារនេះ តើបុរសសញ្ជាតិអេហ្សីបអាចបង្កើតគ្រាប់បាល់ថ្មី ដើម្បីឈោងយកកំណត់ត្រាខាងលើដែរឬទេ? បញ្ជាក់ថា សុពលភាពកុងត្រារបស់ Salah នៅក្លឹបម្ចាស់ដី Anfield សេសសល់ដល់ចុងខែមិថុនា ឆ្នាំ ២០២៣៕
ប្រភព៖ Sportsmole