Fabregas ៖ Chelsea ​នឹង​កាន់​ជាង​នេះ​ទៅ​ទៀត ​បើ​លោក Sarri ​មក​លឿន​ជាង​នេះ

ខ្សែ​បម្រើ Fabregas ​បាន​បញ្ជាក់​ថា​ក្រុម​តោ​ខៀវ Chelsea ​នឹង​កាន់​តែ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ​ប្រសិន​បើ​លោក Sarri ​មក​ដឹក​នាំ​ក្រុម​ឱ្យ​លឿន​ជាង​នេះ​បន្តិច។

Fabregas ​មិន​ទាន់​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​លេង​នៅ​ពាន​រង្វាន់ English Premier League ​ទេ ប៉ុន្តែ​នៅ Europa League ​វិញ រូបគេ​បាន​ចូល​លេង ​និង​ជួយ​ក្រុម​បាន​ច្រើន​។ នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Sarri ​នេះ ​អតីត​កីឡាករ Arsenal ​រូប​នេះ ​មាន​ទំនុក​ចិត្ត​ខ្លាំង ​និង​ជឿ​ជាក់​ថា​អាច​ស្វែង​រក​លទ្ធផល​ល្អ​បាន។

“ខ្ញុំ​ទើប​តែ​បាន​ចូល​ហ្វឹកហាត់​បាន​២​សប្ដាហ៍​ជាមួយ​ក្រុម ក្រោយ​ពី​អវត្តមាន​ច្រើន​ខែ​មក​នេះ។ ខ្ញុំ​មាន​អារម្មណ៍​ល្អ ​ក្រោម​ការ​ដឹក​នាំ​លោក Sarri ​ហើយ​ខ្ញុំ​មិន​នឹក​ស្មាន​ថា​មាន​អារម្មណ៍​ល្អ​យ៉ាង​នេះ​ម្ដង​ទៀត​សោះ។ គ្រប់គ្រង់​បាល់​ឱ្យ​បាន​ច្រើន ​ប៉ះ​បាល់​ឱ្យ​បាន​ច្បាស់ នេះ​ជា​បច្ចេកមួយ​ដើម្បី​ឱ្យ​យើង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​លេង”។ សម្ដី​របស់​ខ្សែ​បម្រើ​វ័យ​៣១​ឆ្នាំ៕ប្រភព៖ dailymail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT