Levante បានប៉េណាល់ទី៣គ្រាប់ តែនៅចាញ់ Barcelona ទៀត

ក្រុម Levante មានបាល់ប៉េណាល់ទីដល់ទៅ៣គ្រាប់ឯណោះ ប៉ុន្តែលទ្ធផលចុងក្រោយពួកគេនៅតែចាញ់ក្រុម FC Barcelona ក្នុងលទ្ធផល ៣-២ ដដែល។

សម្រាប់ជំនួបនេះដែរ ក្រុម Levante បានប៉េណាល់ទីច្រើនដល់៣គ្រាប់ តែគួរឱ្យស្ដាយពួកគេសម្រេចបានតែ២គ្រាប់ប៉ុណ្ណោះ។ ដោយឡែកខាងក្រុម FC Barcelona វិញ ឃើញថាពួកគេព្យាយាមខ្លាំង រហូតអាចយកឈ្នះបាន ដោយគ្រាប់បាល់ជ័យជម្នះនោះកើតចេញនៅនាទី៩០+២ ឯណោះ។ ចប់ការប្រកួត ក្រុមអ្នកមានបុណ្យ Barcelona ឈ្នះ Levante ក្នុងលទ្ធផល ៣-២ ។

ជាមួយលទ្ធផលនេះដែរ ក្រុមរបស់លោក Xavi នៅតែបន្ដក្ដីសង្ឃឹមបានក្នុងការប្រជែងពាន La Liga ជាមួយក្រុម Real Madrid ។ ដោយពួកគេនៅពេលនេះមាន ៦០ពិន្ទុ ឆ្លងកាត់៣០ប្រកួត ហើយក្រុម Real Madrid មាន៧២ពិន្ទុឆ្លងកាត់៣១ប្រកួត៕ ប្រភព ៖ DAILYMAIL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT