ជម្រើសជាតិរំសាយ តែលីគកំពូលកម្ពុជាបន្តសម្រាកដល់សប្តាហ៍ក្រោយ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា យុវជនអាយុក្រោម ២១ ឆ្នាំ ទើបតែនឹងត្រឡប់មកដល់រាជធានីភ្នំពេញវិញ កាលពីរាត្រីថ្ងៃច័ន្ទ ម្សិលមិញនេះ ក្រោយទទួលបានរងជើងឯក ក្នុងពានរង្វាន់ស្តេចព្រុយណេ ២០១៨ ។

យ៉ាងណាមិញ ចុងសប្តាហ៍នេះ នឹងមិនមានកាលវិភាគប្រកួតលីគកំពូលកម្ពុជាឡើយ ដោយគណៈកម្មាការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសលើកកាលវិភាគសប្តាហ៍ទី ៦ និងទី ៧ ទៅធ្វើនៅពាក់កណ្តាលខែមិថុនាខាងមុខវិញ។

តាមសេចក្តីប្រកាសព័ត៌មាន ការប្រកួតលីគ នឹងដំណើរការសប្តាហ៍ទី ៨ នៅថ្ងៃទី ១៩-២០​ ខែ ឧសភា សប្តាហ៍ក្រោយនេះហើយ ។

គួរបញ្ជាក់ថា គិតត្រឹមបច្ចុប្បន្ននេះ គណៈកម្មាការប្រកួតបាល់ទាត់ជាតិកម្ពុជា បានធ្វើការពន្យាពេលការប្រកួតចំនួន ២លើករួចមកហើយ នេះបើគិតចាប់តាំងពីការបើករដូវកាលនៃលីគកំពូលកម្ពុជាមក ៕

  • ជម្រើសជាតិរំសាយ តែលីគកំពូលកម្ពុជាបន្តសម្រាកដល់សប្តាហ៍ក្រោយ