Man City ស្មើ Liverpool ធ្វើឱ្យការប្រជែងពានបន្ដស្វិតស្វាញ

ក្រុម Manchester City លេងបានត្រឹមស្មើជាមួយក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផលស្មើគ្នា ២-២ សម្រាប់ការប្រកួតពានរង្វាន់ English Premier League យប់មិញ។

ជំនួបរវាងក្រុមលេខ១និងលេខ២នេះដែរ ត្រូវបានគេមើលឃើញថាពិតជាជក់ចិត្តមែនទែន ព្រោះមានគ្រាប់បាល់កើតឡើងដល់ទៅ៤គ្រាប់ឯណោះ។ De Bruyne ជាអ្នកបើកនាំមុខមុន ប៉ុន្តែក៏ត្រូវបាន Jota របស់ក្រុម Liverpool តាមស្មើបាន។ បន្ទាប់មក Jesus ក៏បើកការនាំមុខជាថ្មី ប៉ុន្ដែលើកនេះក៏ត្រូវ Mane តាមស្មើវិញបានទៀត។ ចប់ការប្រកួត ពួកគេស្មើគ្នាក្នុងលទ្ធផល ២-២ ប៉ុណ្ណោះ។

ជាមួយការចែកគ្នាម្នាក់មួយពិន្ទុនេះដែរ នឹងធ្វើឱ្យ Man City ឈរកំពូលតារាងដដែល លើសក្រុមលេខ២ Liverpool ចំនួន១ពិន្ទុ។ ការប្រកួតនៅសល់៧ប្រកួតទៀតទើបចប់រដូវកាលនេះ៕ ប្រភព ៖ DAILYMAIL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT