De Gea ថា Man Utd មិនស៊ុត ហើយមិនបង្កើតឱកាសទៀតទល់ Everton

អ្នកចាំទី David de Gea បាននិយាយថាក្រុម Manchester United ចាញ់ក្រុម Everton ដោយមិនព្យាយាមស៊ុត ឬបង្កើតឱកាសដើម្បីបានស៊ុតអ្វីនោះទេ។

Everton ជាក្រុមដែលលេងចាញ់ក្រុមណាៗទាំងអស់នៅមួយរយៈចុងក្រោយនេះ ប៉ុន្តែមកប៉ះជាមួយក្រុម Man Utd ឃើញថាពួកគេអាចលេងបានទៅវិញ និងយកឈ្នះថែមទៀត។ បរាជ័យប្រកួតនេះដែរ បានធ្វើឱ្យអ្នកគាំទ្របិសាចក្រហមមិនសប្បាយចិត្តនោះទេ។ មិនមែនតែអ្នកគាំទ្រនោះទេ សួម្បីអ្នកចាំទី De Gea វិញក៏មើលឃើញដូចគ្នា ថាសមាជិកក្រុមមិនព្យាយាមដើម្បីបង្កើតឱកាសរកគ្រាប់បាល់អ្វីឡើយ។

អ្នកចាំទីសញ្ជាតិអេស្ប៉ាញខាងលើបាននិយាយថា៖ “វាជាការអាម៉ាស់មួយពីពួកយើង យើងគួរតែឈ្នះការប្រកួតនេះ។ យើងមិនបានស៊ុតបញ្ចូលទី ប៉ុន្តែយើងមិនបានបង្កើតឱកាសឱ្យបានត្រឹមត្រូវក្នុងការស៊ុតបាល់បញ្ចូលទី។ យើងមិនល្អគ្រប់គ្រាន់ទេ នោះប្រាកដណាស់ វានឹងពិបាកក្នុងការស្ថិតក្នុងក្រុមកំពូលទាំងបួន។ ពួកគេ [Everton] បានប្រកួតកាលពីថ្ងៃពុធ ហើយពួកគេហត់នឿយ ប៉ុន្តែពួកគេមានបំណងប្រាថ្នាច្រើនជាងយើងទៅទៀត”។

Man Utd ចាញ់នៅយប់មិញ ធ្វើឱ្យពួកគេស្ថិតនៅលេខ៧ក្នុងតារាង Premier League ឆ្លងកាត់៣១ប្រកួតមកនេះ ទើបមាន៥១ពិន្ទុប៉ុណ្ណោះ។ ប្រសិនបើបន្ដលេងមិនល្អបែបនេះទៀត នោះក្លឹបបិសាចក្រហមទំនងជាមិនអាចលេងសូម្បីពានរង្វាន់ Europa League ក៏ថាបាន៕ ប្រភព ៖ DAILYMAIL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT