ខ្សែប្រយុទ្ធ Neymar បានហៅខ្សែបម្រើ Pual Pogba មកលេងនៅក្រុម PSG វិញ ប្រសិនបើកីឡាកររូបនេះ ពិតជាចាកចេញពី Manchester United មែន។
Pogba ចាប់ផ្ដើមរកទ្រនំថ្មី ក្រោយពីឈ្លោះគ្នាជាមួយអ្នកចាត់ការ Jose Mourinho ។ ក្លឹប FC Barcelona បានបង្ហាញចំណាប់អារម្មណ៍ខ្លាំងជាងគេ ក្នុងការនាំយកខ្សែបម្រើរូបនេះ។ យ៉ាងណាមិញ ពេលនេះស្រាប់តែធ្លាយដំណឹងថា Neymar បានហៅខ្សែបម្រើជម្រើសជាតិបារាំង ឱ្យទៅលេងនៅក្លឹបក្នុងប្រទេសនេះវិញ។
បើតាម Goal បានសរសេរថា Neymar ហៅ Pogba ឱ្យលេងនៅ PSG វិញ បើរូបគេសម្រេចចិត្តចាកចេញពី Man Utd ។ ការទៅលេងនៅទីនោះ ក្រោមហេតុផលថា PSG ជាក្លឹបនៅបារាំងស្រាប់ ហើយមានកីឡាករជម្រើសជាតិបារាំងច្រើនកំពុងលេងនៅទីនោះ៕ប្រភព៖ dailymail