Son ស៊ុត៣គ្រាប់ម្នាក់ឯង ជួយ Spurs ឈរលេខ៤នៅ Premier League

ក្រុម Spurs បានយកឈ្នះលើក្រុម Aston Villa ដល់ទៅ ៤-០ ឯណោះក្នុងពានរង្វាន់ English Premier League ដែលក្នុងចំណោម៤គ្រាប់នោះ មាន Son រកបាន៣គ្រាប់ទៅហើយដែរ។

សម្រាប់ការប្រកួតខាងលើនេះដែរ ក្រុមរបស់លោក Conte បានបើកការនាំមុខ ១-០ នៅតង់ទី១ ខណៈដែលឈានដល់តង់ទី២ ពួកគេក៏បន្ថែមគ្រាប់បាល់បាន៣គ្រាប់ទៀត។ សរុប៩០នាទី ក្រុម Spurs លត់ក្រុម Aston Villa បានដល់ទៅ ៤-០ ឯណោះ។ ដោយក្នុងនោះ មានកីឡាករកូរ៉េខាងត្បូង Son Heung-min រកបាន៣គ្រាប់ម្នាក់ឯង។

ជាមួយការបន្ថែម៣ពិន្ទុទៀតនេះ បានធ្វើឱ្យក្រុម Spurs ឈរនៅលេខ៤ក្នុងតារាង Premier League មាន៥៧ពិន្ទុឆ្លងកាត់៣១ប្រកួត។ ក្រុមលេខ៥ Arsenal មាន៥៤ពិន្ទុ ក្រោយលេងបាន៣០ប្រកួត ដោយមាន១ប្រកួតក្នុងដៃទៀត។ ប្រសិនបើពួកគេអាចឈ្នះ នោះនឹងមានពិន្ទុស្មើគ្នាជាមួយក្រុម Spurs ដែរហើយ៕ ប្រភព ៖ DAILYMAIL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT