Ronaldo ចេញមុខសុំទោស ចំពោះការច្រលោតរបស់ខ្លួនបោកទូរសព្ទរបស់អ្នកគាំទ្រ

ខ្សែប្រយុទ្ធ Cristiano Ronaldo បានចេញមុខសុំទោសចំពោះការច្រលោតខ្លាំងរបស់ខ្លួន រហូតដល់ចាប់ទូរសព្ទអ្នកគាំទ្របោកចោលកាលពីយប់មិញនេះ។

Ronaldo ពិតជាខឹងខ្លាំងមែនទែន បន្ទាប់ពីក្រុម Manchester United លេងចាញ់ក្រុម Everton ក្នុងលទ្ធផល ១-០ ទាំងដែលក្រុម Everton នេះកំពុងធ្លាក់ជើងខ្លាំងមែនទែនទៅហើយនោះ។ ដោយសារខឹងរបស់គេនេះដែរ អំឡុងពេលដើរចេញក៏បានបោកទូរសព្ទអ្នកគាំទ្រម្នាក់ចោលផងដែរ។ ដោយអ្នកគាំទ្រនោះត្រូវបានគេដឹងថាទំនងជាអ្នកគាំទ្ររបស់ក្រុម Everton ហើយ។

ក្រោយពីកើតហេតុនោះហើយ Ronaldo ក៏បានចេញមុខសុំទោសនិងទទួលកំហុសដែរ។ រូបគេបានអញ្ជើញអ្នកគាំទ្រទៅ Old Trafford ជាសញ្ញានៃភាពយុត្តិធម៌ និងកីឡា។ CR7 បានសារភាពថាគេត្រូវតែគោរពអ្នកដ៏ទៃបន្ថែមទៀត ដោយសារគាត់ធ្វើជាគំរូដល់ក្មេងៗ៕ ប្រពភ ៖ DAILYMAIL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT