ទី​បំផុត Shakhtar អាច​បើក​ការ​ប្រកួត​លើក​ដំបូង​នៅ​ឆ្នាំ ២០២២ ក្រោម​ពាក្យ​ “បញ្ឈប់​សង្រ្គាម”

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ក្លឹប​អ៊ុយក្រែន Shakhtar Donetsk អាច​មាន​ឱកាស​បើក​ការ​ប្រកួត​ជា​លើក​ដំបូង​នៅ​ឆ្នាំ ២០២២ ដែល​វា​ជា​មួយ​ក្នុង​ចំណោម​ប្រកួត ៤ នៅ​គោល​បំណង​រៃអង្គាស​ថវិកា​ជួយ​ដល់​ជន​ភៀសខ្លួន និង​អ្នក​ដែល​រង​ផល​ប៉ះពាល់​ពី​ឥទ្ធិពល​នៃ​សង្រ្គាម​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី។

ក្រុម​យក្ស​របស់​អ៊ុយក្រែន​បាន​មក​ប៉ះ​ក្រុម​នៅ​ឯ​ប្រទេស​ក្រិក គឺ Olympiacos ដែល​គោលដៅ​សារ​នេះ មិន​ផ្អែក​លើ​លទ្ធផល​ជា​ធំ តែ​ឈរ​លើ​គោលជំហរ​រួម គឺ​ចង់​ផ្ញើ​សំឡេង​សន្តិភាព និង​ពាក្យ “បញ្ឈប់​សង្រ្គាម”។ ប្រកួត​សេសសល់​ផ្សេង​ទៀត Shakhtar មាន​គម្រោង​ចង់​លេង​ប៉ះ​ក្រុម​ធំៗ​នៅ​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប ដើម្បី​បន្ត​រៃអង្គាស​ថវិកា​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​រួច។

លទ្ធផល​ក្រោយ​ចប់​ប្រកួត​យប់​មិញ ខាង Olympiacos បាន​ទទួល​ជ័យជម្នះ ក្រោម​លទ្ធផល ១-០ តែ​យ៉ាង​ណា​នាយក​ជាន់​ខ្ពស់​ប្រចាំ​ក្លឹប លោក Christian Karembeu បាន​លើក​ឡើង​៖ “យើង​ពិត​ជា​មាន​មោទនភាព​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​សារ​នេះ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​គុណវិបត្តិ​នៃ​សង្រ្គាម រួច​យើង​ប្រើប្រាស់​បាល់ទាត់​ជា​មធ្យោបាយ​ក្នុង​ការ​សាយភាយ​នូវ​សន្តិភាព”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT