ខ្សែ​ប្រយុទ្ធ​ទាំង​៣ Liverpool ​ជា​បន្លា​ក្នុង​ភ្នែក​លោក Pep Guardiola

Roberto Firmino, Mohamed Salah ​និង​ Sadio Mane ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​ធ្វើ​ឱ្យ​លោកPep Guardiola ​មាន​ក្ដី​បារម្ភ​ច្រើន​ពេល​លេង​ជាមួយ​ម្ដង​ៗ ​តាំង​ពី​រដូវ​កាល​មុន​មក​ម្ល៉េះ។

រឿង​នេះ ​គឺ​ចេញ​ពី​មាត់​របស់​លោក Pep ​ផ្ទាល់​តែ​ម្ដង ​ដោយ​លោក​បាន​និយាយ​កាល​ពី​ដើម​រដូវកាល​កន្លង​មក​នេះ។ អ្នក​ចាត់ការ​ល្បី​ឈ្មោះ​ខាង​លើ  បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ​ទាំង​៣​របស់ Liverpool ​ពិត​ជា​គ្រោះ​ថ្នាក់​សម្រាប់​ក្រុម​ទាំង​អស់​នៅ​អង់គ្លេស។ ពួកគេ​លេង​បាន​យ៉ាង​ល្អ ​និង​ចង្វាក់​ប្រយុទ្ធ​ពិត​ជា​លឿន។ ​នៅ​អង់គ្លេស ​មាន​តែ​ពួកគេ​៣​នាក់​នេះ​ហើយ ​ដែល​អាច​ជា​បន្លា​ក្នុង​ភ្នែក​របស់​អ្នក​ចាត់ការ​គ្រប់​គ្នា។

ដោយ​ឡែក​នៅ​ថ្ងៃ​ស្អែក​នេះ ​លោក Pep ​នឹង​ដឹក​នាំ​ក្រុម Manchester City ​តតាំង​ជាមួយ​ក្រុម Liverpool ​ហើយ។ នេះ​ជា​ជំនួប​កាត់​សេចក្ដី​ក្រុម​កំពូល​តារាង​នៅ​អង់គ្លេស ​ដោយ​សារ​តែ​ពួកគេ​ទាំង​ពីរ​ក្រុម​នេះ ​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​១​និង​ទី​២​ជា​ស្រេច៕ប្រភព៖ dailymail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT