Ancelotti គាំទ្រឱ្យមានការលាគ្នាជាមួយ Bale ឱ្យបានសមរម្យ

លោក Carlo Ancelotti អ្នកចាត់ការក្រុម Real Madrid គាំទ្រឱ្យមានការលាគ្នាជាមួយខ្សែប្រយុទ្ធ Gareth Bale ឱ្យបានសមរម្យ ព្រោះរូបគេក៏ជាចំណែកជួយក្រុមជោគជ័យកន្លងមកដែរ។

Bale កន្លងមកជាកីឡាករសំខាន់ណាស់ក្នុងក្រុមកាលជំនាន់មាន Cristiano Ronaldo , Karim Benzema និងរូបគេផ្ទាល់។ តែប៉ុន្មានឆ្នាំចុងក្រោយនេះ រូបគេហាក់ដូចជាប្លែកជាងមុនឆ្ងាយ បញ្ហារបួស និងរឿងជាមួយក្លឹប អ្នកគាំទ្រផង ធ្វើឱ្យរូបគេមិនមានឱកាសច្រើនដើម្បីលេងនោះទេ។ កុងត្រាក៏ត្រូវបញ្ចប់នៅត្រឹមរដូវកាលនេះដែរ។

ការចាកចេញរបស់គេនេះដែរ លោក Ancelotti និយាយថា៖ “Gareth វានដើរចូលដល់ចំណុចត្រូវកត់ត្រាក្នុងប្រវត្តិសាស្ត្រហើយ ទាំងចំនួនប្រកួត គ្រាប់បាល់ និងពានរង្វាន់ដែលរូបគេបានឈ្នះនៅទីនេះ។ Gareth មិនមានបញ្ហាអ្វីនោះទេ គាត់អាចលេងបាន ដូចគ្រប់គ្នាបានឃើញការលេងនៅជម្រើសជាតិអីចឹង។ វាគួរតែសក្ដិសម សម្រាប់គាត់ក្នុងការនិយាយពាក្យលាក្នុងវិធីដ៏ល្អមួយ”៕ ប្រភព៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT