Newcastle កាន់តែសុវត្ថិភាពមែនទែនហើយ ក្រោយឈ្នះ Wolves ១-០

ក្លឹប Newcastle United កាន់តែមានសុវត្ថិភាពមែនទែនហើយនារដូវកាលនេះ បន្ទាប់ពីពួកគេបន្ដយកឈ្នះលើក្រុម Wolves បានក្នុងលទ្ធផល ១-០ ក្នុងពានរង្វាន់ English Premier League ។

ក្រុម Newcastle United ៣ប្រកួតកន្លងមក ពួកគេចាញ់ទាំង៣ប្រកួតតែម្ដង បាត់៩ពិន្ទុ។ តែយ៉ាងណាការប្រកួតទល់ក្រុម Wolves នៅយប់មិញឃើញថាលទ្ធផលល្អប្រសើរមកវិញហើយ។ ពួកគេបានយកឈ្នះក្នុងលទ្ធផល ១-០ ដោយ១គ្រាប់នោះធ្វើបានសម្រេចដោយកីឡាករ Wood នៅនាទី៧២ ដោយការទាត់ប៉េណាល់ទី។

ជាមួយការរកបាន៣ពិន្ទុបន្ថែមទៀតនាសប្ដាហ៍ទី៣១នេះដែរ បានធ្វើឱ្យក្រុម Newcastle United ហាក់មានសុវត្ថិភាពបន្ដិចដែរហើយ។ ពួកគេនៅពេលនេះឈរលេខ១៤ក្នុងតារាង ដោយមាន៣៤ពិន្ទុ ឆ្លងកាត់៣១ប្រកួត។ ក្រុមលេខ១៨ ដែលស្ថិតនៅតំបន់កាត់ចោលនោះគឺ Burnley មាន២៤ពិន្ទុឆ្លងកាត់២៩ប្រកួត៕ ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT