Phile Foden ថាការប្រកួត Man City និង Liverpool មិនមែនជាប្រកួតកាត់ក្ដីជើងឯកទេ

ខ្សែបម្រើប្រយុទ្ធ Phil Foden បាននិយាយថាការប្រកួតរវាងក្រុម Manchester City និង Liverpool មិនមែនជាប្រកួតកាត់ក្ដីថាក្រុមណាជាជើងឯកនោះទេ។

ក្រុម Manchester City នឹងត្រូវបើកទ្វាស្វាគមន៍ក្រុមភ្ញៀវ Liverpool នៅម៉ោង១០:៣០នាទីស្អែកនេះ ក្នុងការប្រកួតពានរង្វាន់ English Premier League ។ ជំនួបនេះដែរ ត្រូវបានគេមើលឃើញថាដូចប្រកួតផ្ដាច់ព្រ័ត្រក្រុមណាលើកពានអិចឹង ព្រោះពួកគេទាំងពីរនេះដាច់កំពូលតារាងលេខ១និងលេខ២ទៅហើយ ខណៈដែលការប្រកួតក៏ជិតចប់ថែមទៀត។ Man City នៅពេលនេះលើសក្រុម Liverpool ត្រឹម១ពិន្ទុប៉ុណ្ណោះ។

តែបើតាមសម្ដីរបស់ Foden វិញ គិតថាមិនដូច្នេះនោះទេ។ លទ្ធផលនៃការប្រកួតនៅយប់ស្អែកនេះនឹងមិនមែនជាលទ្ធផលទាយដឹងក្រុមណាលើកពានឡើយ។ ក្រុមនៅសល់ការប្រកួតច្រើនទៀត ហើយក្រុមដែលត្រូវប៉ះវិញ ក៏សុទ្ធតែជាក្រុមចង់បានពិន្ទុដូចគ្នា។ វាមិនមែនជារឿងងាយទេក្នុងការឈ្នះការប្រកួត៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT