ប្រេស៊ីលហៅ Pep ទៅដឹកនាំជម្រើសជាតិ ឱ្យ១០លានផោន១ឆ្នាំ

ជម្រើសជាតិប្រេស៊ីល បានស្នើយកលោក Pep Guardiola ទៅដឹកនាំក្រុមរបស់ខ្លួន ដោយឱ្យតម្លៃខ្លួនដល់ទៅ១០លានផោនក្នុង១ឆ្នាំឯណោះ។

បើតាមការប្រកាសផ្លូវការ លោក Tite ដែលជាគ្រូបង្វឹកប្រេស៊ីលបច្ចុប្បន្ន នឹងចាកចេញពីតំណែងហើយក្រោយចប់ព្រឹត្តិការណ៍ World Cup 2022 នេះ។ ដោយសារតែដូច្នេះហើយទើបបានជាពួកគេត្រូវស្វែងរកគ្រូបង្វឹកថ្មីហើយដើម្បីដឹកនាំក្រុមបន្ដនៅឆ្នាំ២០២៣។ បេក្ខភាពដែលពួកគេមើលឃើញនោះ គឺមានលោក Pep ដែលកំពុងដឹកនាំក្រុម Manchester City ស្រាប់។ ដោយពួកគេនឹងផ្ដល់តម្លៃពលកម្មដល់១០លានផោនក្នុង១ឆ្នាំ បើសិនជាព្រមមកដឹកនាំ។

កន្លងទៅ លោក Pep ក៏បានបញ្ជាក់ដែរថាលោកចង់ដឹកនាំក្រុមជម្រើសជាតិម្ដងដែរ បើសិនជាចេញពីក្រុម Man City ទៅ។ ក្នុងអាជីពដឹកនាំក្រុមនេះ លោក Pep មិនទាន់បានឱកាសដឹកនាំជម្រើសជាតិទេ ដូច្នេះហើយទើបបានជាលោកប្រកាសពីការចង់ដឹកនាំជម្រើសជាតិលេងពានអន្ដរជាតិនេះ។ មិនមែនមានតែប្រេស៊ីលទេដែលចង់បានលោក ខាងក្រុមអេស្ប៉ាញឯណោះក៏មានបំណងចង់ហៅលោកទៅដឹកនាំក្រុមចប់ World Cup 2022 ដូចគ្នា៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT