Wolves នឹងលក់ Neves ក្នុងតម្លៃ១០០លានផោន

ក្លឹប Wolves បានដាក់តម្លៃខ្លួនរបស់កីឡាករ Ruben Neves ក្នុងតម្លៃខ្លួនប្រមាណជា១០០លានផោនឯណោះសម្រាប់ក្លឹបដែលចង់បានគេនៅរដូវក្ដៅខាងមុខនេះ។

ខ្សែបម្រើវ័យ២៥ឆ្នាំខាងលើកំពុងត្រូវបានក្លឹបជាច្រើនចាប់អារម្មណ៍ក្នុងនោះមាន Barcelona , Liverpool និង Manchester United ជាដើម។ ដោយសារតែមានក្លឹបច្រើនចង់បាននេះហើយ ទើបបានជាក្រុម Wolves បានដាក់តម្លៃលក់រូបគេចេញរហូតដល់១០០លានផោនបែបនេះ។ ខណៈដែលក្រុមចង់បានរូបគេជាងគេនោះ គឺបិសាចក្រហមតែម្ដង ព្រោះលោក Erik Ten Hag ដែលជាបេក្ខភាពឈានមុខគេមកដឹកនាំក្រុម Man Utd បន្ដនោះ ចង់បាន Neves នេះណាស់។

លោក Bruno Lage អ្នកចាត់ការក្រុម Wolves បាននិយាយថា៖ “ខ្ញុំមិនដឹងទេថាប្រសិនបើ Man Utd ឬក្រុមដទៃទៀតដែលចង់បានគេ។ អ្វីដែលខ្ញុំដឹងគឺយើងមានកីឡាករពិសេសនៅជាមួយយើង។ អ្វីដែលគាត់បានធ្វើនៅរដូវកាលនេះគឺពិតជាពិសេសណាស់ គាត់ជាកីឡាករល្អម្នាក់”៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT