Torres ជួយ Barcelona តាមស្មើក្រុម Frankfurt ១-១

ខ្សែប្រយុទ្ធ Ferran Torres ជាអ្នករកបាន១គ្រាប់ជួយក្រុម FC Barcelona តាមស្មើក្រុម Frankfurt បានក្នុងលទ្ធផល ១-១ សម្រាប់ការប្រកួតពានរង្វាន់ Europa League នៅយប់មិញ។

លេងនៅទឹកដីអាល្លឺម៉ង់ឃើញថាក្រុម Frankfurt ធ្វើបានល្អណាស់។ ពួកគេបានបើកការនាំមុខទៅលើក្រុមភ្ញៀវ Barcelona បានមុននៅនាទី៤៨ ដើមតង់ទី២ ប៉ុន្តែក៏ត្រូវបាន Torres របស់ក្រុមអ្នកមានបុណ្យតាមស្មើវិញបាននៅនាទី៦៦ផងដែរ។ ក្រោយពីនោះមកនៅនាទី៧៨ ខាងក្រុម Frankfurt ក៏មានកីឡាករកាតក្រហមម្នាក់ដែរ តែមិនបានប៉ះពាល់ដល់លទ្ធផលស្មើគ្នារវាងក្រុមទាំងពីរនោះទេ។

រំលឹកថាក្រុម Frankfurt នេះ៥ប្រកួតចុងក្រោយរបស់ពួកគេលេងស្មើទាំងអស់តែម្ដង។ ស្របពេលក្រុម Barcelona វិញ កន្លងមកក្នុងពានរង្វាន់ Europa League នេះ នៅជើងទី១ ពួកគេលេងស្មើ ហើយជើងទី ២ទើបយកឈ្នះវិញ។ ជាក់ស្ដែងកាលលេងទល់ក្រុម Napoli និង Galatasaray កន្លងទៅ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT