Man Utd កាន់តែកៀកយកបានលោក Erik Ten Hag មកដឹកនាំក្រុមហើយ

ក្រុមបិសាចក្រហម Manchester United កាន់តែកៀកយកបានលោក Erik Ten Hag មកដឹកនាំក្រុមបន្ដនៅរដូវកាលក្រោយហើយ បន្ទាប់ពីការចរចាដំណើរការបានយ៉ាងល្អ។

លោក Ralf Rangnick នឹងចាកចេញពីតំណែងអ្នកចាត់ការក្រុមនៅត្រឹមចប់រដូវកាលនេះ។ លោកក៏ជាអ្នកត្រូវស្វែងរកអ្នកចាត់ការថ្មីមកដឹកនាំក្រុមបន្ដទៀតដែរ។ ដោយក្នុងនោះ លោក Rangnick ក៏មើលឃើញសមត្ថភាពដឹកនាំក្រុមរបស់លោក Erik Ten ហើយក៏ចង់បានមកដឹកនាំក្រុមបន្ដដែរ។ បើតាមការបញ្ជាក់អ្នកចាត់ការដឹកនាំ Ajax រូបនេះបានទៅសម្ភាសន៍ជាមួយថ្នាក់ដឹកនាំក្រុមបិសាចក្រហមរូចទៅហើយ។ លទ្ធផលវិញក៏ឃើញថាល្អពេញចិត្តផងដែរ។

បើតាមប្រភពនៅអង់គ្លេស បច្ចុប្បន្ននេះក្រុម Man Utd និងលោក Erik Ten កាន់តែកៀកក្នុងការចុះកុងត្រាទៅហើយ។ ពួកគេនៅបន្ដចរចាតម្លៃពលកម្ម លក្ខខណ្ឌការពារ និងប្រាក់ដែលត្រូវចំណាយលើការទិញកីឡាករថ្មីចូលរដូវកាលថ្មីប៉ុណ្ណោះ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT