ខុសពេញ១ពិភពលោក! Bayern Munich លេងចាញ់ក្រុម Villarreal

វាពិតជារឿងមិនគួរឱ្យជឿពិតមែន ដែលក្រុមខ្លាំង Bayern Munich បានបរាជ័យក្រោមថ្វីជើងក្រុម Villarreal ក្នុងលទ្ធផល ១-០ នាពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមជើងទី១នៅយប់មិញ។

១គ្រាប់របស់ក្រុមអេស្ប៉ាញខាងលើរកបានដោយកីឡាករ Arnaut Danjuma ហើយវាក៏ជាគ្រាប់ទី៦សម្រាប់គេផងដែរក្នុងពានរង្វាន់ Champions League នារដូវកាលនេះ។ កាលពីរដូវកាលមុន Arnaut នេះដែររកបាន១៧គ្រាប់ឱ្យក្រុម Bournemouth ក្នុងលីគទី២អង់គ្លេសមុនពេលផ្លាស់មកលេងនៅ Villarreal ។ ដោយឡែកនៅរដូវកាលនេះវិញ Arnaut រកបាន១៤គ្រាប់ដែរហើយ។

និយាយពីការប្រកួតវិញ Bayern Munich ដែលជាក្រុមខ្លាំងអាល្លឺម៉ង់នោះបង្កកំហុសច្រើន ទើបបរាជ័យបែបនេះ ខណៈដែលឱកាសរកគ្រាប់បាល់របស់គេក៏មានដែរ តែមិនសម្រេច។ យ៉ាងណាមិញ ទោះជាចាញ់ជើងទី១មែន តែក្រុម Bayern នៅសល់៩០នាទីជើងទី២ទៀតនៅទឹកដីខ្លួនឯងវិញម្ដង ដែលជាកន្លែងពួកគេតែងធ្វើបានល្អជានិច្ច៕ ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT