Benzema រកបាន៣គ្រាប់ម្នាក់ឯង ជួយ Real Madrid ឈ្នះ Chelsea ៣-១

ខ្សែប្រយុទ្ធ Karim Benzema រកបាន៣គ្រាប់ម្នាក់ឯងជួយក្រុម Real Madrid យកឈ្នះលើក្រុម Chelsea បានក្នុងលទ្ធផល ៣-១ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយជើងទី១។

សម្រាប់ការប្រកួតនេះដែរនៅតង់ទី១ Benzema រកបាន២គ្រាប់ម្នាក់ឯងទៅហើយនៅនាទី២១ និង២៤ តែក៏ត្រូវក្រុមតោខៀវ Chelsea តាមពីក្រោយវិញដែរដោយ Kai Havertz នៅនាទី៤០។ ឈានដល់តង់ទី២គ្រាប់តែកែបាល់ភ្លាម Benzema ក៏បន្ថែមគ្រាប់បាល់ទី៣របស់ខ្លួនបានទៀតទៅហើយ។ ដោយចប់ការប្រកួត Chelsea ក្នុងដីខ្លួនឯង ចាញ់ក្រុម Real Madrid ក្នុងលទ្ធផល ៣-១ ឯណោះ។

ខ្សែប្រយុទ្ធបារាំងខាងលើកំពុងឡើងជើងខ្លាំងណាស់។ កាលពីប៉ះក្រុម PSG នៅវគ្គ១៦ក្រុមកន្លងទៅ រូបគេក៏រកបាន៣គ្រាប់ផងដែរ។ ដូច្នេះមានន័យថា២ប្រកួតចុងក្រោយនៅ UCL គឺ Benzema រកបាន៦គ្រាប់ហើយ៕ ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT